មាតិកាថ្មីៗ

ទុងប្រផេះ ៖ មានឈ្មោះវិទ្យាសាស្ត្រ Pelecanus philippensis ជាប្រភេទសត្វ ជិតទទួលរងការគំរាមកំហែង (NT) លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមានពេញមួយឆ្នាំនៅប្រទេសកម្ពុជាយើង ភាគច្រើនរស់នៅតាមតំបន់ បឹង ត្រពាំង តាមមាត់សមុទ្រ ស្ទឹងធំៗ វាលភក់ និងតំបន់វាលទំនាប ហើយមានបន្ទាយពងកូន តែមួយគត់នៅប្រទេសកម្ពុជាយើងគឺ តំបន់រ៉ាមសារព្រែកទាល់ នៃតំបន់បឹងទន្លេសាប ហើយក៏ជាកន្លែងបន្តពូជ ពង កូន ចុងក្រោយបំផុតរបស់សត្វប្រភេទនេះ នៅតំបន់អាស៊ីអាគ្នេយ៍យើង។

វាមានមាឌធំ ខ្លួនពណ៌សប្រផេះ ចំពុះធំវែង ដែលចំពុះក្រោមរាងជាថង់ និង មានអុជៗខ្មៅពាសពេញ ហើយភាគច្រើនវារស់នៅ និងបន្តពូជប្រមូលផ្តុំគ្នា និងរកចំណីជាហ្វូងនៅតាមតំបន់ទឹកជ្រៅ៕

 

#អត្ថបទនេះដកស្រង់ចេញពី គេហទំព័រក្រសួងបរិស្ថាន