មាតិកាថ្មីៗ

ទឹកផ្លែឈើផ្សំល្អបំផុតសម្រាប់រំលាយគ្រួសតូចៗនៅក្នុងតម្រងនោម


គេនិយាយថាមនុស្សម្នាក់ក្នុងចំណោម១០នាក់ នឹងកើតគ្រួសក្នុងតម្រងនោមនៅគ្រាណាមួយនៃជីវិតពួកគេ។ តាមវេជ្ជសាស្ត្រពិភពលោកស្គាល់ថា  Nephrolithiasis គ្រួសនេះគឺជាសារធាតុគ្រីស្តាលីនរឹងដែលកើតឡើងដោយឯកឯងនៅក្នុងទឹកនោម។ វត្តមានគ្រួសក្នុងតម្រងនោមមិនងាយបញ្ចេញរោគសញ្ញាឱ្យដឹងនោះឡើយ រហូតដល់គ្រួសនោះធ្លាក់ចុះមកដល់ផ្លូវបង្ហូរនោម។

មានវិធីច្រើនដើម្បីជួយទប់ស្កាត់កុំឱ្យគ្រួសនោះកកើតឡើងនៅក្នុងតម្រងនោម។ វិធីមួយក្នុងចំណោមនោះគឺផឹកទឹកឱ្យច្រើន។ ហើយក៏មានទឹកផ្លែឈើធម្មជាតិមួយប្រភេទក៏អាចរំលាយគ្រួសតូចៗក្នុងតម្រងនោមបានដែរ ហើយរូបមន្តផ្សំគឺងាយបំផុត។
 
ទឹកផ្លែឈើផ្សំល្អបំផុតសម្រាប់រំលាយគ្រួសតូចៗនៅក្នុងតម្រងនោម
ទឹកផ្លែឈើផ្សំល្អបំផុតសម្រាប់រំលាយគ្រួសតូចៗនៅក្នុងតម្រងនោម
គ្រឿងផ្សំ ៖
- ក្រូចឆ្មា១គ្រាប់
- ក្រូចពោធិ៍សាត់១ផ្លែ
- ប៉ោម១ផ្លែ
- ឪឡឹក៤ចំណិត
- ទឹកកកអនាម័យ៤ដុំ

របៀបផ្សំ៖ ហាន់ក្រូចពោធិ៍សាត់និងប៉ោមជាចំណិតៗ (ចិតសំបកចេញផង) រួចកិនក្នុងម៉ាស៊ីនក្រឡុក។ រួចដាក់ឪឡឹក ក្រូចឆ្មា និងទឹកកកចូល ហើយចុចកិនបន្ថែមទៀតបន្តិចបន្តួច ជាការស្រេច។

ពិសាវាមួយថ្ងៃ១ទៅ២ដង ជាការល្អបំផុតដើម្បីរក្សាសុខភាពជារួមផងនិងទប់ស្កាត់គ្រួសក្នុងតម្រងនោមផង៕