មាតិកាថ្មីៗ

អាហារ៧ប្រភេទល្អបំផុតជួយទប់ស្កាត់កុំឱ្យបាត់បង់សោតវិញ្ញាណនៅពេលវ័យកាន់តែចាស់


មិនអាចរស់មួយថ្ងៃដោយមិនបានស្តាប់ចម្រៀងសំណព្វចិត្តឬស្តាប់សំឡេងមនុស្សជាទីស្រឡាញ់? ដូច្នេះត្រូវរក្សាសុខភាពត្រចៀកលោកអ្នកឱ្យបានល្អ។ ក្រៅពីត្រូវចៀសវាងការស្តាប់កាសឮខ្លាំងៗ ក៏នៅមានអាហារមួយចំនួនជួយទប់ស្កាត់កុំឱ្យបាត់បង់សោតវិញ្ញាណផងដែរ។
អាហារ៧ប្រភេទល្អបំផុតជួយទប់ស្កាត់កុំឱ្យបាត់បង់សោតវិញ្ញាណនៅពេលវ័យកាន់តែចាស់
អាហារ៧ប្រភេទល្អបំផុតជួយទប់ស្កាត់កុំឱ្យបាត់បង់សោតវិញ្ញាណនៅពេលវ័យកាន់តែចាស់
 ១. ខ្លាញ់ត្រី ៖ អាស៊ីតខ្លាញ់អូមេហ្គា៣គឺមាននៅក្នុងខ្លាញ់ត្រី ដែលជួយទប់ស្កាត់ការរលាកនិងជំរុញលំហូរឈាមសព្វរាងកាយ ដូច្នេះហើយទើបខ្លាញ់ល្អទាំងនេះជួយការពារក្រដាសត្រចៀកលោកអ្នកពីការខូចខាត។ ខ្លាញ់ត្រីល្អបំផុតគឺត្រីសាម៉ុង ត្រីព្រួល ត្រីហារ៉ុង ត្រីសាឌីន ត្រីស្បៃកា និងត្រីធូណា។

២. គ្រាប់ធញ្ញជាតិនិងគ្រាប់ផ្លែឈើ ៖ អាស៊ីតខ្លាញ់អូមេហ្គា៣ក៏នៅក្នុងគ្រាប់ផ្លែឈើនិងគ្រាប់ធញ្ញជាតិដែរ ក្នុងនោះមានដូចជា គ្រាប់វ៉លណាត់ គ្រាប់ងាល់ម៉ុង គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ជីរ...។

៣. ឈីសនិងស៊ុត ៖ អាហារទាំងពីរនេះផ្ទុកវីតាមីន D ដែលជួយរក្សាលំហូរឈាមបានល្អ ដូច្នេះក៏ជួយដល់សុខភាពត្រចៀកដែរ។

៤. ចេកនិងដំឡូង ៖ អាហារទាំងពីរនេះសម្បូរប៉ូតាស្យូម ជាជាតិរ៉ែល្អសម្រាប់បន្ថយសម្ពាធឈាម និងជំរុញលំហូរឈាមសព្វរាងកាយ។

៥. សូកូឡាខ្មៅ ៖ វាជាអាហារល្អជាងគេបំផុតក្នុងការទប់ស្កាត់ការបាត់បង់សោតវិញ្ញាណដោយសារតែសម្បូរសារធាតុស័ង្កសី។

៦. បន្លែស្លឹកបៃតង ៖ រាល់បន្លែស្លឹកបៃតងទាំងអស់គឺសុទ្ធតែផ្ទុកសារធាតុស័ង្កសី ជាប្រភពអាហារបំប៉នមួយជួយដល់សុខភាពត្រចៀក។

៧. ពពួកក្រូច ៖ ក្រូចទាំងអស់ផ្ទុកនូវវីតាមីន C ដែលជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនិងទប់ស្កាត់ការបាត់បង់សោតវិញ្ញាណ៕