មាតិកាថ្មីៗ

បទពិសោធន៍ក្នុងការដាំដំណាំឆៃថាវ និងការថែទាំ​ដែលទទួលបានជោគជ័យ!!

ការរៀបចំដី៖ការភ្ជួររាស់ត្រូវធ្វើឡើងអោយបាន 2-3 ដងដើម្បីអោយដីធូរ ជ្រាបទឹកបានល្អ។ត្រូវលើករងអោយមានកំពស់ 25-30cm ទទឹងរង1-1.2m បន្ទាប់មកយកជីប្រភេទប៉ូតាស្យូម ចំនួន150-200Kg លាយជាមួយជីផ្សំជាមួយអង្កាមដុត15-18T/ha បាចលើរងរួចរាស់លុប និងកៀអោយស្មើរមុនដាំដុះ។
របៀបដាំដុះ៖ដំណាំឆៃថាវ គេដាំវានឹងគ្រាប់ផ្ទាល់ត្រូវយកគ្រាប់ពូជដាក់ហាលថ្ងៃអោយក្ដៅ រយៈពេល1-2ម៉ោង ក្រោយមកដាក់ត្រាំទឹក 3-4 ម៉ោង។ការដាំដុះគឺយកគ្រាប់ពូជទៅដាំលើថ្នាល ដោយផ្ទាល់ក្នុងជំរៅ 2cm ជាមធ្យមដាក់2គ្រាប់/គុម្ព ហើយចន្លោះជួរនិងចន្លោះគុម្ព 20x20cm ក្រោយពីដាំរួចត្រូវយកចំប៉ើង ស្ងួតមកពង្រាយគ្របពីលើផ្ទៃរងពី 70-80% នៃផ្ទៃរងដើម្បីរក្សាសំណើម ដើម្បីអោយកូនដំណាំដុះលូតលាស់បានល្អ។ ក្រោយពីដាំដុះរួចត្រូវស្រោចទឹកអោយជោគភ្លាម។

+វគ្គដុះពន្លក
ចាប់តាំងពីដាំរហូតដល់កូនដំណាំដុះបាន100% វាត្រូវការសំណើមថេរ តែមិនជាំទឹកទេ។
+វគ្គលូតលាស់ស្លឹកពិត៖ក្រោយពីដុះពន្លក100% រយៈពេល7-10ថ្ងៃ កូនដាំណាំដុះបានស្លឹក 2-3 វាត្រូវការទឹកក្នុងកំរិតមធ្យម ។
+វគ្គកំណកំនើត និងពង្រីកមើម៖ក្រោយពីដាំបានរយៈពេល 15-18ថ្ងៃ យើងសង្កេតឃើញឆៃថាវ ពង្រីកគល់ប៉ោងបន្តិចៗ ពេលនេះវាត្រូការទឹកនិងសារធាតុចិញ្ចឹមកាន់តែច្រើនឡើងៗ រហូតដល់ពេលប្រមូលផល។
៣-ការជ្រុំដី និងដកស្មៅ៖ពេលដែលជ្រុំដី និងដកស្មៅ ត្រូវដករំលួសកូន ដោយទុកតែ1ដើម/គុម្ពព្រមទាំងដកស្មៅចេញ និងជ្រុំគល់។ត្រូវផ្អាកការស្រោចទឹកមួយថ្ងៃដើម្បីធ្វើអោយដីស្ងួត។ រយៈពេលនៃការជ្រុំដីត្រូវធ្វើឡើង ក្រោយពីដាំបានចំនួន15-18ថ្ងៃ។

៤ ការដាក់ជីបំប៉ន៖ការដាក់ជីបំប៉នលើកទី១រយៈពេល 10ថ្ងៃ ក្រោយដាំ
មេជី ១ គំរបមេថ្នាំបណ្តេញសត្វល្អិត ១ គំរបមេអ័រម៉ូន ១ គំរបទឹក ១០លីត្រ
ការដាក់ជីបំប៉នលើកទី២ រយៈពេល 15-18 ថ្ងៃក្រោយដាំមេជី១គំរបមេថ្នាំបណ្តេញសត្វល្អិត១គំរប
មេអ័រម៉ូន ១ គំរបទឹក ១០លីត្រ

ការដាក់ជីបំប៉នលើកទី៣ ក្រោយដាំបាន25-30ថ្ងៃ ប្រើមេជី១គំរបមេថ្នាំបណ្តេញសត្វល្អិត១គំរប
មេអ័រម៉ូន ២ គំរបទឹក ១០លីត្រ
ការដាក់ជីបំប៉នលើកទី៤ក្រោយដាំ40ថ្ងៃមេជី១គំរបមេថ្នាំបណ្តេញសត្វល្អិត១គំរបមេអ័រម៉ូន២គំរបទឹក ១០លីត្រ

៥-ការប្រមូលផល៖យើងពិនិត្យមើលស្លឹករបស់វា ប្រែពីបៃតងខ្ចី ទីបៃតងចាស់ កំពូលត្រួយរបស់ដំណាំលែងលូត មើមរបស់វាប្រែពីសខ្ចីទៅប្រផេះ នោះជាដំណាក់កាលអាចប្រមូលផលបានហើយ។ ទិន្នផលអាស្រ័យទៅលើប្រភេទពូជ និង រដូវកាលដាំដុះ ជាមធ្យមទទួកបានទិន្នផលពី28-32T/ha