មាតិកាថ្មីៗ

ប្រវត្តិ​លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល

លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល ដែលមាន​ឈ្មោះ​ដើម​ហៅថា ឈន ទត​ ជាវិរៈ​សិល្បៈករ​កម្ពុជា និងជា​អតីតទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មាន​ឋានៈ​ស្មើ​និង​រដ្ឋមន្ត្រី។ លោកបានទទួល​មរណភាព​ ក្នុង​អាយុ៧២ឆ្នាំ កាលពី​វេលា​ម៉ោង១១ និង៣៣នាទី នា​ថ្ងៃ​សុក្រ ទី១៥ ខែឧសភា ឆ្នាំ២០១៥ ​ដោយសារ​រោគាពាធ ​នៅ​គេហដ្ឋាន​របស់លោក​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

១.ប្រវត្តិសង្ខេប

– នាមត្រកូល និងនាមខ្លួន ពេជ្រ ទុំ​ក្រវិល​ ឈ្មោះ​ដើម ឈន ទត
– ថ្ងៃ ខែ ឆ្នាំកំណើត កើត​នៅ​ថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៤៣។
– ទីកន្លែងកំណើត នៅ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល។
– ពេជ្រ ទុំ​ក្រវិល ជាកូនរបស់លោក ជូន ឈន និងអ្នកស្រី ញ៉ូង យ៉ុម ជាកសិករ។
– សញ្ជាតិ                       ខ្មែរ
– សាសនា​ ​                   ​ ព្រះពុទ្ធ
– ទីលំនៅ​បច្ចុប្បន្ន ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

ប្រវត្តិ​​របស់​លោកព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល​ មានខ្លឺមសារដើម ដូចខាងក្រោម ៖
  • ឆ្នាំ ២០០៩៖ ទីប្រឹក្សាក្រសួង និងវិចិត្រសិល្បៈ ឋានៈស្មើ រដ្ឋមន្ត្រី
  • ឆ្នាំ ២០០៣-២០០៨៖ ទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើ រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
  • ឆ្នាំ ២០០២៖ វរៈសិល្បៈករកម្ពុជា
  • ឆ្នាំ ២០០១៖ វិញ្ញាបនប័ត្រ Palmes Academiques ក្រសួងអប់រំសាធារណរដ្ឋបារាំង
  • ឆ្នាំ ២០០១៖ វិញ្ញាបនប័ត្រព្រឹទ្ធាចារ្យ វប្បធម៌សិល្បៈ រាជបណ្ឌិតសភាកម្ពុជា
  • ឆ្នាំ ១៩៩៩៖ ទទួលពានរង្វាន់ជ័យលាភីលើកទី១ នៃប្រទេសកម្ពុជា ផ្នែកតែងនិពន្ធប្រចាំអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មការស្រាវជ្រាវសិល្បៈ វប្បធម៌ប្រចាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
  • ឆ្នាំ ១៩៩៨៖ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
  • ឆ្នាំ ១៩៩៧-១៩៩៨៖ ធ្វើការនៅវិទ្យុអាស៊ីសេរី ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិច ទទួលបន្ទុកសិល្បៈ វប្បធម៌ និងប្រវត្តិសាស្ត្រកម្ពុជា។
  • ឆ្នាំ ១៩៩៤-១៩៩៧៖ អគ្គនាយកអភិវឌ្ឍន៍វប្បធម៌ និងវិចិត្រសិល្បៈ។
  • ឆ្នាំ ១៩៨២-១៩៩៣៖ ប្រធានយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ និងព័ត៌មាន និង ជំនាញការវប្បធម៌នៅប្រទេសឡាវ (១៩៨៤-១៩៨៥)។
  • ឆ្នាំ ១៩៧៩-១៩៨១៖ អនុប្រធាននាយកដ្ឋានសិល្បៈនៃក្រសួងឃោសនាការ វប្បធម៌ និងព័ត៌មាន។
  • ឆ្នាំ ១៩៧៥-១៩៧៨៖ ទាសករនៅស្រុកឧត្តុង្គ តំបន់៣២ នាសម័យ ប៉ុល ពត។
  • ឆ្នាំ ១៩៦៩-១៩៧៥៖ នាដករនៅអភិរក្សមន្ទីរជាតិនៃទស្សនីយភាព និងបង្រៀននៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។
  • ឆ្នាំ ១៩៦៥-១៩៦៧៖ និស្សិតមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
  • ឆ្នាំ ១៩៦៣-១៩៦៤៖ សិស្សនៅសាលាជាតិ ផ្នែកល្ខោន "ល្ខោនជាតិ"។
  • ឆ្នាំ ១៩៦០-១៩៦៣៖ សិស្សនៅវិទ្យាស្ថានជាតិគរុកោសល្យ។
ប្រភព៖ សម្លេងសារព័ត៌មានសេរី